Monday, December 26, 2016

ចំនេះដឹងពីម៉ាស៊ីនត្រជាក់


ម៉ាស៊ីនត្រជាក់ពីរកំណាត់


សេចក្តីផ្តើម
          ម៉ាស៊ីនត្រជាក់ដែលផលិតពីរោងចក្រមានច្រើនធុន ច្រើនប្រភេទ ហើយយកមកប្រើប្រាស់ក្នុងតម្រូវការសង្គមតាមទិសដៅផ្សេងៗពីគ្នា។
 
          ម៉ាស៊ីនត្រជាក់មានតួនាទីយ៉ាងសំខាន់សំរាប់សង្គមបច្ចុប្បន្ន ដើម្បីតម្រូវសីតុណ្ហភាពមួយប្រកបទៅ
ដោយផាសុកភាពដ៏សែនមនោរម្យ សំរាប់ទ្រទ្រង់ជីវភាពរស់នៅ និងជីវភាពការងាររបស់សង្គម។
លក្ខណៈម៉ាស៊ីនត្រជាក់ពីរកំណាត់
          ម៉ាស៊ីនត្រជាក់ពីរកំណាត់ចែកចេញជាពីរគឺ
                   ១,កំណាត់អេវ៉ាប៉ូរ៉ាទ័រ (Indoor Unit)ដែលតម្លើងនៅខាងក្នុងបន្ទប់គេង ឬបន្ទប់ការិយាល័យ។
                   ២,កំណាត់កុមប្រេស័រ និងកុងដង់ស័រ (Outdoor Unit) ដែលតម្លើងនៅខាងក្រៅបន្ទប់គេង ឬ
បន្ទប់ផ្សេងទៀត។
ចំណាំ៖ផលវិបាករបស់ម៉ាស៊ីនត្រជាក់ពីរកំណាត់ គឺបញ្ហាបង្ហូរទឹកចេញពីអេវ៉ាប៉ូរ៉ាទ័រ(Indoor Unit)
គ្រឿងបង្គុំរបស់កំណាត់អេវ៉ាប៉ូរ៉ាទ័រ
          » កំណាត់អេវ៉ាប៉ូរ៉ាទ័រផ្គុំឡើងដោយ៖
                   »បន្ទះអេវ៉ាប៉ូរ៉ាទ័រ
                   »ម៉ូទ័រកង្ហារ និងស្លាបព្រិល
                   »ម៉ូទ័ររបស់ស្លាបព្រិល(សំរាប់ធ្វើអោយស្លាបព្រិលរេ)
                   »ប្រព័ន្ធសៀគ្វីបញ្ជាអេឡិចត្រូនិច
                   »ទែម៉ូស្តា(ទែមិចស្ទ័រ)
                   »កុងដង់សាទ័រ

ការថែទាំម៉ាស៊ីនដេរ

    ​​​​​      ការថែទាំម៉ាស៊ីនដេរ
       ក្រៅពីសមត្ថភាពជួសជុលម៉ាស៊ីនដេរ យើងត្រូវមានសមត្ថភាពថែទាំម៉ាស៊ីនដេរទៀតផង។​ ការថែទាំម៉ាស៊ីនដេរគឺ សំអាត ដាក់ប្រេង ដើម្បីឲ្យម៉ាស៊ីនដេរដើរបានស្រួល។ បើយើងថែរក្សា
ម៉ាស៊ីនដេរដោយដាក់ប្រេងនិងជូតសំអាតជាប្រចាំ ម៉ាស៊ីនដេរនិងដំណើរការបានល្អ ស្រួលដេរ ជាពិសេសធ្វើឲ្យយើងមានអារម្មណ៍សប្បាយរីករាយទៀតផង។




      សម្ភារៈដែលត្រូវប្រើសម្រាប់សំអាតម៉ាស៊ីនដេរមាន ក្រណាត់សំពត់ជប់ទឹក ប្រេងម៉ាស៊ីនប្រេង
កាតប្រេងដូង ច្រាស តួណឺវីស។  
      ដើម្បីសំអាតនិងដាក់ប្រេងម៉ាស៊ីនដេរត្រូវអនុវត្តដូចខាងក្រោម ៖

            »ដោះម៉ាស៊ីនដេរចេញតាមផ្នែកផ្សេងៗដូចជាៈ ម្ជុល បូប៊ីន ប្រអប់បូប៊ីន ចេស ប្រដាប់ទាញ
ក្រណាត់សំពត់សន្ទះមុខ ។
           »យកក្រណាត់សំពត់ជូតគ្រប់ផ្នែកទាំងអស់ឲ្យជ្រះធូលី។
           »ដាក់ប្រេងកាតឬប្រេងដូងលើចំណុចដែលវិលទាំងអស់ដោយប្រើច្រាស។
           »ទុកម៉ាស៊ីនចំនួន ៣ ឬ ៤ ម៉ោងឲ្យជ្រាបប្រេងទើបសំអាតសម្រេច។
           »ដុសផ្នែកដែលវិល ហើយរៀបផ្នែកទាំងឡាយដែលដោះដាក់បញ្ចូលគ្នាវិញ។
             »ជូតសំអាតដោយប្រើក្រណាត់សំពត់ទន់ ។