Monday, December 26, 2016

ចំនេះដឹងពីម៉ាស៊ីនត្រជាក់


ម៉ាស៊ីនត្រជាក់ពីរកំណាត់


សេចក្តីផ្តើម
          ម៉ាស៊ីនត្រជាក់ដែលផលិតពីរោងចក្រមានច្រើនធុន ច្រើនប្រភេទ ហើយយកមកប្រើប្រាស់ក្នុងតម្រូវការសង្គមតាមទិសដៅផ្សេងៗពីគ្នា។
 
          ម៉ាស៊ីនត្រជាក់មានតួនាទីយ៉ាងសំខាន់សំរាប់សង្គមបច្ចុប្បន្ន ដើម្បីតម្រូវសីតុណ្ហភាពមួយប្រកបទៅ
ដោយផាសុកភាពដ៏សែនមនោរម្យ សំរាប់ទ្រទ្រង់ជីវភាពរស់នៅ និងជីវភាពការងាររបស់សង្គម។
លក្ខណៈម៉ាស៊ីនត្រជាក់ពីរកំណាត់
          ម៉ាស៊ីនត្រជាក់ពីរកំណាត់ចែកចេញជាពីរគឺ
                   ១,កំណាត់អេវ៉ាប៉ូរ៉ាទ័រ (Indoor Unit)ដែលតម្លើងនៅខាងក្នុងបន្ទប់គេង ឬបន្ទប់ការិយាល័យ។
                   ២,កំណាត់កុមប្រេស័រ និងកុងដង់ស័រ (Outdoor Unit) ដែលតម្លើងនៅខាងក្រៅបន្ទប់គេង ឬ
បន្ទប់ផ្សេងទៀត។
ចំណាំ៖ផលវិបាករបស់ម៉ាស៊ីនត្រជាក់ពីរកំណាត់ គឺបញ្ហាបង្ហូរទឹកចេញពីអេវ៉ាប៉ូរ៉ាទ័រ(Indoor Unit)
គ្រឿងបង្គុំរបស់កំណាត់អេវ៉ាប៉ូរ៉ាទ័រ
          » កំណាត់អេវ៉ាប៉ូរ៉ាទ័រផ្គុំឡើងដោយ៖
                   »បន្ទះអេវ៉ាប៉ូរ៉ាទ័រ
                   »ម៉ូទ័រកង្ហារ និងស្លាបព្រិល
                   »ម៉ូទ័ររបស់ស្លាបព្រិល(សំរាប់ធ្វើអោយស្លាបព្រិលរេ)
                   »ប្រព័ន្ធសៀគ្វីបញ្ជាអេឡិចត្រូនិច
                   »ទែម៉ូស្តា(ទែមិចស្ទ័រ)
                   »កុងដង់សាទ័រ

No comments:
Write comments

ការផ្តល់មតិយោបល់ × +