ការថែទាំម៉ាស៊ីនដេរ
ក្រៅពីសមត្ថភាពជួសជុលម៉ាស៊ីនដេរ
យើងត្រូវមានសមត្ថភាពថែទាំម៉ាស៊ីនដេរទៀតផង។ ការថែទាំម៉ាស៊ីនដេរគឺ សំអាត ដាក់ប្រេង
ដើម្បីឲ្យម៉ាស៊ីនដេរដើរបានស្រួល។ បើយើងថែរក្សា
ម៉ាស៊ីនដេរដោយដាក់ប្រេងនិងជូតសំអាតជាប្រចាំ ម៉ាស៊ីនដេរនិងដំណើរការបានល្អ
ស្រួលដេរ ជាពិសេសធ្វើឲ្យយើងមានអារម្មណ៍សប្បាយរីករាយទៀតផង។
សម្ភារៈដែលត្រូវប្រើសម្រាប់សំអាតម៉ាស៊ីនដេរមាន
ក្រណាត់សំពត់ជប់ទឹក ប្រេងម៉ាស៊ីនប្រេង
កាតប្រេងដូង ច្រាស តួណឺវីស។
ដើម្បីសំអាតនិងដាក់ប្រេងម៉ាស៊ីនដេរត្រូវអនុវត្តដូចខាងក្រោម
៖
»ដោះម៉ាស៊ីនដេរចេញតាមផ្នែកផ្សេងៗដូចជាៈ ម្ជុល បូប៊ីន
ប្រអប់បូប៊ីន ចេស ប្រដាប់ទាញ
ក្រណាត់សំពត់សន្ទះមុខ ។
»យកក្រណាត់សំពត់ជូតគ្រប់ផ្នែកទាំងអស់ឲ្យជ្រះធូលី។
»ដាក់ប្រេងកាតឬប្រេងដូងលើចំណុចដែលវិលទាំងអស់ដោយប្រើច្រាស។
»ទុកម៉ាស៊ីនចំនួន ៣ ឬ ៤ ម៉ោងឲ្យជ្រាបប្រេងទើបសំអាតសម្រេច។
»ដុសផ្នែកដែលវិល ហើយរៀបផ្នែកទាំងឡាយដែលដោះដាក់បញ្ចូលគ្នាវិញ។
»ជូតសំអាតដោយប្រើក្រណាត់សំពត់ទន់ ។
No comments:
Write comments