Wednesday, December 21, 2016

ស្វែងយល់ពីម៉ាស៊ីនដេរ



ការស្វែងយល់ពីម៉ាស៊ីនដេរគឺជាផ្នែកមួយនៃចំនេះដឹងដែលយើងគ្រប់គ្នាត្រូវដឹងព្រមទាំងស្វែង
យល់ផងដែរ។ព្រោះថានៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្នបានទទួលចំណូលយ៉ាងច្រើនពីវិស័យ
វាយនភ័ណ្ឌកាត់ដេរនេះផងដែរគឺក្នុងមួយឆ្នាំៗវិស័យមួយនេះបានផ្តល់ចំណូលជូនប្រទេសកម្ពុជា
រាប់មឺនលានដុល្លា។


គួរតែយើងងាកមកចាប់យកជំនាញមួយនេះដើម្បីបង្កើនចំនេះដឹងមួយផ្នែកទៀតក៏ជាការប្រសើរដែរ។
តាមធម្មតាម៉ាស៊ីនដេរមានពីរប្រភេទគឺម៉ាស៊ីនដេរដោយប្រើឈ្នាន់ជាន់និងម៉ាស៊ីនដេរដោយប្រើម៉ូទ័រ
អគ្គិសនី។ ម៉ាស៊ីនដេរដោយប្រើឈ្នាន់គឺជាប្រភេទម៉ាស៊ីនដេរដែលប្រើដោយដៃឬជើងហើយមាន
លក្ខណៈងាយស្រួលក្នុងការជួសជុល ព្រោះដំណើរការនិងល្បឿនរបស់ម៉ាស៊ីនគឺមនុស្សជាអ្នក
បញ្ជា ការធ្វើការងារមានលក្ខណៈយឺតមិនសូវទទួលបានផលច្រើន។ ម៉ាស៊ីនដេរអគ្គិសនីគឺជា
ប្រភេទម៉ាស៊ីនដេរដែលបញ្ជាដោយដៃឬជើងដើម្បីឲ្យដឹងពីល្បឿនរបស់ម៉ាស៊ីនដោយប្រើម៉ូទ័រ
ទំនើបដែលធ្វើឲ្យដំណើរការដេរបានលឿន។ 





ម៉ាស៊ីនដេរផ្គុំឡើងដោយផ្នែកជាច្រើន ហើយផ្នែកនីមួយៗមានមុខងារនិងគោលដៅខុសៗគ្នា។
ផ្នែកមួយចំនួនដែលត្រូវបានលើកយកមកបង្ហាញនៅក្នុងអត្ថបទនេះគឺជាចំនេះដឹងតូចមួយសំរាប់ដោះ
ស្រាយដោយខ្លួនឯង នូវបញ្ហាមួយចំនួនដែលកើតឡើងនៅពេលដេរ។




 

No comments:
Write comments

ការផ្តល់មតិយោបល់ × +